ចំនួនចូលទស្សនា

Ads 468x60px

ស្នេហ៍អភ័ព្វ (ស្នេហ៍បរិសុទ្ធ)


ស្នេហ៍បរិសុទ្ធ

. ស្នេហ៍បងគឺស្នេហ៍បរិសុទ្ធ ផុតក្នុងលោកីយ៍
លោកនេះអាក្រក់ពេកក្រៃ អភ័ព្វអ្វីស្នេហ៍មានវណ្ណៈ
ឧបសគ្គផ្តន្ទាស្នេហា។

. បងស្នេហ៍ ស្នេហ៍តែអូនមួយ ជាត្រួយចិន្តា
ទោះឆ្ងាយហួសផែនពសុធា ក្លែបក្លិនថ្ពាល់ស្រីពុំងារ
ក្រអូបទុកជានិមិត្ត។

បន្ទ៖ ជាតិនេះបងសូម ផ្ញើខ្លួន ផ្ញើទាំងជីវិត
មច្ចុរាជ អ្នកគ្មានតេជប្ញទ្ធិឈ្នះខ្ញុំឡើយ។

. ក្លិនអើយក្លិនចរណៃ បងសូមកៀកកើយ
ជឿចុះណាស្រស់ត្រាណត្រើយ ចិត្តបងស្មោះ
មិនដោះដៃឡើយព្រះអើយជួយធ្វើសាក្សី៕



-ច្រៀងដោយ     ស៊ីន ស៊ីសាមុត
-និពន្ធដោយ      ពៅ ស៊ីផូ
-​បទភ្លេង            ?
-ទំនុកច្រៀង      ?
-ផលិតកម្ម         ?
-ថតឆ្នាំ               ?