កំសាន្តព្រឹក្សា
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ដងដែនបព្វតាអឺអើយ រុក្ខាជាតិអឹអឺអើយ
ព្រៃញឹកអើព្រៃស្បាតអឺអឺអើយ បៃតងស្រស់អើយ (២ដង)
គយគន់រំពៃអឺអឺអើយមើលព្រៃល្បោះ ជ្រលងចន្លោះ
អឺអឺអើយ ដងព្រៃជ្រៅអឺអឺអើយ អេអេអេអេអេ ។
អឺអឺអើយ ដងព្រៃជ្រៅអឺអឺអើយ អេអេអេអេអេ ។
២. . អូនអ្ហើយអូនអ្ហើយត្រាចត្រយឹងអើយ
ត្រលូតអ្ហឺត្រង់ភ្លឹងអឺអឺអើយ ផ្ចឹកស្រឡៅអើយ (២ដង)
ត្រមែងត្រមូងអឺអឺអើយធ្នង់ដងភ្លៅ ភ្នំភ្នើយវល្លិផ្តៅ
អន្ទង់វិកអើយ អេអេអេអេអេ ។
៣. រំដួលអើរំដេញអឺអឺអើយ កូនពកជ្រៃអឺអឺអើយ
អូនអ្ហើយកុំភ័យរឿងស្នេហ៍ស្និទ្ធិអើយ (២ដង)
គគីរកកោះអើយ ដុះជុំជិតអើយ ស្នេហ៍យើងស្នេហ៍ពិត
អើយចិត្តភក្តីអើយ អេអេអេអេអេ ។
៤. អង្គុញអើអង្កាញ់អឺអឺអើយ ក្រឡាញ់ភ្នំ
បង្គងទ្រនំអឺអឺអើយ សត្វបក្សីអើយ (២ដង)
ដូចបងអើយផ្ញើប្រាណព្រេងនិស្ស័យអើយ ចិន្តាអេមេត្រី
អេអឺអើយ គូស្នេហាអើយ អេអេអេអេអេ៕
អេអឺអើយ គូស្នេហាអើយ អេអេអេអេអេ៕