លុះលង់ក្រោមធរណី
បទភ្លេង ទំនុកច្រៀង វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
សម្រួលតន្រីដោយ ហាស់ សាឡន
ច្រៀងដោយ ស៊ីន ស៊ីសាមុត
សម្រួលតន្រីដោយ ហាស់ សាឡន
១. ថ្វីបើភ្នំខ្ពស់គង់មានកំពូល ធម្មជាតិក្នុងលោកទាំងមូល
គង់មានបណ្តូលនៃចិត្តស្នេហា អូនអើយសូម្បីតែកូនមច្ឆា
គង់មានគូវា អនិច្ចាដូចអូននិងបង។
២. ថ្វីបើរូបបងជាអ្នកផ្សងព្រេង តែចិត្តមិនមែនដូចខ្លែង
ឆាប់ឆក់ជាល្បែងត្រីក្នុងគង្គា ចិត្តស្មោះ មិនរស់
ដូចជាផ្លែល្វា ស្ម័គ្រហើយជឿគ្នា រក្សាខ្លឹមស្នេហ៍ឲ្យបរិសុទ្ធិ។
ដូចជាផ្លែល្វា ស្ម័គ្រហើយជឿគ្នា រក្សាខ្លឹមស្នេហ៍ឲ្យបរិសុទ្ធិ។
៣. បំណាច់ស្រលាញ់ ស្រលាញ់គ្មានប្រែ ស៊ូប្តូររសស្នេហ៍
លុះលង់ធរណី ទោះបីបងក្លាយជាល្អងធូលី
ខ្យល់បក់វក់វីរ ក៏មិនខ្លាច។
លុះលង់ធរណី ទោះបីបងក្លាយជាល្អងធូលី
ខ្យល់បក់វក់វីរ ក៏មិនខ្លាច។
បន្ទរ. ថ្វីបើជួបអូនត្រឹមមួយរាត្រី តែចិត្តនៅតែអាល័យ
ញ៉ាំអ្វីមួយម៉ាត់ក៏គិតដល់អូន ព្រលឹងកុំខឹងកុំស្រពោន
ជឿបងណាស្ងួន ស្នេហាបានខ្លួនក៏មិនណាយដែរ៕