ចំនួនចូលទស្សនា

Ads 468x60px

វិលតាមសន្យា

វិលតាមសន្យា
(ចម្រៀងភាពយន្តរឿង វិលវិញណាបង)

បទភ្លេង ទំនុកច្រៀង និងច្រៀងដោយ
ស៊ីន ស៊ីសាមុត 

១. មើលផ្ទៃគង្គាវែងឆ្ងាយ គួរឲ្យសប្បាយ
សប្បាយរីករាយ តែចិត្តខ្វល់ខ្វាយ គ្មានរសាយពីទុក្ខា
ទឹករលកបក់បោកខ្វល់ឱរា ហាក់សួរថាឯណាគូអ្នក។ 

២. ដួងចិត្តពោរពេញអំពល់ កើតក្តីកង្វល់ នឹកដល់
វលក្ខណ៍ ដែលខានយល់ភក្ត្រ ខានរួមរ័ក្សក្តីស្នេហា
តែរៀមស្រមៃចាំជាប់ចិន្តា ពាក្យអូនថាវិលវិញណាបង។

៣. លុះបងវិលតាមសន្យា ទាំងចិត្តស្នេហា
គ្មានសៅហ្មង ស្រាប់តែបាត់អូន ស្ងួនកែវ
នួនល្អង ឯរូបបងស្ទើរផុតសង្ខារ។ 

បន្ទរ. តែខ្ញុំសូមផ្ញើបណ្តាំ សូមព្រះពាយនាំពាំយកពាក្យខ្ញុំ
ផ្តាំទៅសង្សារ ថាខ្ញុំស្វែងរកនួនល្អង សូមត្រលប់
វិលមកដូចបំណង ជួបនឹងបងជាគូគាប់អើយ៕