បើងងឹតកុំភ្លឺ
(ឱធម្មជាតិអើយ)
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ឱធម្មជាតិអើយ បង្កើតខ្ញុំហើយ ម្តេចឡើយ
មកប្រល័យ ឲ្យក្ស័យវិញឆ្នេះណា បានយល់ស្នេហា
ឥឡូវប្រែងងឹតឈឹង។
មកប្រល័យ ឲ្យក្ស័យវិញឆ្នេះណា បានយល់ស្នេហា
ឥឡូវប្រែងងឹតឈឹង។
២. បើប្រែងងឹត ងងឹតទៅចុះ ជាតិនេះ
បានជាខុស អស់ហើយក្តីរំពឹង ខ្ញុំឈប់ចង់ដឹង
ឈប់រំពឹងហើយស្នេហា។
បានជាខុស អស់ហើយក្តីរំពឹង ខ្ញុំឈប់ចង់ដឹង
ឈប់រំពឹងហើយស្នេហា។
បន្ទរ. ធ្វើម្តេចនិស្ស័យកម្មតាមផ្តន្ទា ជាតិនេះវេទនា
គ្រាំគ្រាស្ទើតែមរណា រស់នៅរាល់ថ្ងៃ ឥតន័យខ្លឹមសារ
ជួបតែស្នេហាហោះហើរដូចផ្សែង។
គ្រាំគ្រាស្ទើតែមរណា រស់នៅរាល់ថ្ងៃ ឥតន័យខ្លឹមសារ
ជួបតែស្នេហាហោះហើរដូចផ្សែង។
៣. ភ្លឺហើយងងឹត ឥតយល់រស្មី ស្នេហ៍ហើយ
ប្រែឥតន័យ រាល់ថ្ងៃទ្រូងចំបែង តែស៊ូទ្រាំរស់
ម្នាក់ឯងតាមព្រេងវាសនា៕
ប្រែឥតន័យ រាល់ថ្ងៃទ្រូងចំបែង តែស៊ូទ្រាំរស់
ម្នាក់ឯងតាមព្រេងវាសនា៕