សំណៅកាកី
(ចំរៀងក្នុងរឿងកាកី)
បទភ្លេង ទំនុកច្រៀងដោយ ស្វាយ សំអឿ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
បទភ្លេង ទំនុកច្រៀងដោយ ស្វាយ សំអឿ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. នេះហើយស្រីល្អ សាងធម៌តណ្ហា ដាក់ទានកាយា
ត្រូវគេផ្តន្ទាឱ្យលាលោកិយ ចិត្តដែលធ្លាប់ស្មោះក៏អស់អាល័យ
ទោះជាទ្វីបលោកចាស់ថ្មី គ្មានអភ័យឡើយណា។
២. មានរូបដូចឈ្លូស ឈ្មោះដូចកេងកង ប្តីហើយស្មន់ផង
ដាក់ចិត្តប្រុងក្រងជាភួមមាលា យកព្រះកាមទេពជាគ្រូអាចារ្យ
សំដែងថ្លែងឫកព្រួញផ្កា បាញ់ប្រហារចិត្តបុរស។
៣. ឱសួនឧទ្យាន ពូកព្រំ មានពេជ្រទាំងដុំថោកជាងសម្ផស្ស
វិមានសួគ៌គេខ្ពើមរស់ រលត់ទៅចុះ កុំឱ្យចិត្តប្រុសមានពៀរ។
៤. រលត់ភ្លាមទៅសំណៅកាកី សម្បត្តិអប្រិយ
កុំឱ្យចិត្តស្រីលោកីយនិន្ទា គម្រូកខ្វក់ឈ្លក់នឹងស្នេហា
គេខ្ពើមរអើមគ្រប់គ្នា ស្លាប់ចុះមាយាស្រីចិត្តចើក។