ទំនិញស្នេហា
បទភ្លេង ទំនុកច្រៀង..
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. សម្រែក សត្វក្រៀលវាដៀល ជេរស្តី
មនុស្សដូចកាកី ស្រីចិត្តសាវា ចិត្តរស់ដូចព្រាន ស្រេក
ឃ្លានតណ្ហា រូបដូចទេវតា មារយាទដូចឈ្លូស។
មនុស្សដូចកាកី ស្រីចិត្តសាវា ចិត្តរស់ដូចព្រាន ស្រេក
ឃ្លានតណ្ហា រូបដូចទេវតា មារយាទដូចឈ្លូស។
២. ស្តាប់ចុះភ្លេងខ្មែរលបជេរស្រីចើក ចិត្តជ្រួលរវើក
បើកទ្រូងឱ្យប្រុស អាពាហ៍ពិពាហ៍គ្រាន់តែប្តូរឈ្មោះ
ក្បត់ចិត្តដែលស្មោះ ផ្លាស់ឆ្ងាញ់ប្រុសថ្មី។
បន្ទរ. មេបាងប់ងុលចាប់ជល់ឱ្យផ្ទឹម ម៉ែឪញញឹម
ហៅញាតិចងដៃ ចៅមហាពុលស្រា ឡូឡាឱ្យជ័យ
ទិញប្រុសទិញប្តី និស្ស័យនំនែក។
ហៅញាតិចងដៃ ចៅមហាពុលស្រា ឡូឡាឱ្យជ័យ
ទិញប្រុសទិញប្តី និស្ស័យនំនែក។
៣. ខ្លួនអស់ក្រមុំតែខំកាឡៃ កែព្រហ្មចារីយ៍
បោកប្តីខ្វាក់ភ្នែក អនិច្ចា ឱមនុស្សមានឈ្មោះជាវែក
បុណ្យស័ក្តិល្អពេក លួចស្នេហាខ្ញុំ។
បោកប្តីខ្វាក់ភ្នែក អនិច្ចា ឱមនុស្សមានឈ្មោះជាវែក
បុណ្យស័ក្តិល្អពេក លួចស្នេហាខ្ញុំ។