យប់១២កើត
១. យប់ដប់ពីរកើតខែអើតលឹមៗ បងឈរឃើញអូនញញឹម
បងលួចសង្ឃឹមនឹងជីវិតថ្មីរលកទន្លេបំពេរជាដួងតន្ត្រី
អង្វរស្រដីលួងលោមសូមស្រីប្រណីបងផង។
បងលួចសង្ឃឹមនឹងជីវិតថ្មីរលកទន្លេបំពេរជាដួងតន្ត្រី
អង្វរស្រដីលួងលោមសូមស្រីប្រណីបងផង។
២. ដៃស្តាំក្រសោបអោបចង្កេះអូន ដៃឆ្វេងខ្ញាំដៃស្តាំស្ងួន
ខ្លួនហើយនិងខ្លួនអង្រួនរកគ្នារៀមរាំអោបស្រីដូចប្តីប្រពន្ធរៀបការ
ដូចឃ្មុំបានផ្កាដូចអង្គក្សត្រាបានឡើងសោយរាជ្យ។
ដូចឃ្មុំបានផ្កាដូចអង្គក្សត្រាបានឡើងសោយរាជ្យ។
បន្ទរ. បងស្បថទៅចុះណាស្រស់ពិសី មិនដែលនឹកទេស្នេហ៍ស្រី
ឥឡូវហេតុអ្វីបងស្នេហ៍ស្រីម៉្លេះបាត់មុខមួយថ្ងៃ ហឬទ័យស្ទើរប្រេះ
ដូចបាត់របស់ពិសេសតើក្នុងជាតិនេះយើងជួបគ្នាទេ៕
៣. អូនអ្ហើយ អូនអ្ហើយ អោយតែមេត្តា ទោះបីរឿងរ៉ាវយ៉ាងណា
បងសូមសច្ចាថាស៊ូទទួល ស្នេហ៍ព្រោះអាណិតដួងចិត្តមិនងាយប្រែប្រួល
ភ្លើងស្នេហ៍ឆាបឆួលអូនអ្ហើយទទួលអង្វរបងផង៕
-ច្រៀងដោយ ស៊ីន ស៊ីសាមុត
-និពន្ធដោយ ?
-បទភ្លេង ?
-ទំនុកច្រៀង ?
-ផលិតកម្ម ?
-ថតឆ្នាំ ?