ចំនួនចូលទស្សនា

Ads 468x60px

ខ្យល់សមុទ្រ


ខ្យល់សមុទ្រ

បទភ្លេង ទំនុកច្រៀង និងច្រៀងដោយ ស៊ីន ស៊ីសាមុត
ថតថាស ចន្ទឆាយា ឆ្នាំ ១៩៦៧ ប្រគុំជាចង្វាក់ Slow Rock

១. មើលទឹកសមុទ្រ វែងឆ្ងាយផុតជ្រោយច្រាំង
មេឃខៀវខ្មៅបាំងមើលមាត់ជ្រាំងជាប់ជួនគ្នា 
រលករលេញក្រោមច័ន្ទ្រា អោយរងារន្ធត់ស្លុតកាមា។

២. មើលចន្ទោភាសរាងរះត្រចះច្បាស់ប្រផូរ 
តាមសៀងជំនោរថ្ងួចថ្ងូរខ្ទរជលសា 
ទឹកច្រាលរេរាំតាមវាតា ប្របធ្នេរជលសារជាលំអរ។

៣. រងារដិតដល់ខ្យល់សមុទ្រ អោយស្លុតរន្ធត់ទ្រូងញាប់ញ័រ
ព្រឺព្រួចគួចនឹកស្រស់បវរ លំអរសមុទ្រផុតនិស្ស័យ។

បន្ទរ. ទោះល្អយ៉ាងណា ក៏នៅមិនធនស្ងួនវិសុទ្ធ
 ទោះខ្យល់សមុទ្រ ទេពច្យុតរលត់ច័ន្ធថ្លៃ
មិនផ្ទឹមសម្រស់ស្រស់ចរណៃ ថ្លើមថ្លៃអោយភ្លេច 
ដូចម្តេចបាន៕