ចំនួនចូលទស្សនា

Ads 468x60px

កំសាន្តតាមកោះ


កំសាន្តតាមកោះ

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សមុទ្រអេធំធេងអឺអឺអើយ វែងអន្លាយ  កោះដុះវែងឆ្ងាយ
រាយរៀបគ្នា(២ដង) កោះត្រល់ កោះសេះ អឺអឺអើយ កោះរ៉ុងហ្វា 
កោះម្នាស់អ្ហេដុះពីរអឺអឺអើយ កោះឆ្ងាយជិតអើយ អេអេអេអេ...។

២. កោះយ៉ កោះថាសអឺអឺអើយ កោះឬស្សីអើយ  កោះកូន
កោះថ្មីអឺអឺអើយ កោះសាមិតអើយ (២ដង) កោះស្តេច កោះស្តាំ
កោះព្រេងព្រឹទ្ធ កោះកុងអាណិតអ្ហឺ អាវយាយសែនអើយ
អេអេអេអេ...។

៣. កោះត្រេះអេ កោះរ៉ុងអឺអឺ...អើយ កោះទន្សាយអើយ 
កោះវែងឯនាយអឺអឺអើយ កោះពស់ពែនអើយ (២ដង)
កោះមូលអ្ហ កោះញ៉ាយអើយ ដីជាយដែន កោះស្មាច់បត់បែន
អឺអឺអើយ កោះក្របីអើយ អេអេអេអេ...៕

ចំណាំ៖ តាមរយៈបទនេះយើងឃើញមានឈ្មោះកោះត្រល់
ដែលសព្វថ្ងៃនេះត្រូវបានយួនកាន់កាប់ ដូច្នេះកោះត្រល់
នាសម័យលោកស៊ីនស៊ីសាមុត គឺស្ថិតនៅក្នុងដែនសមុទ្រកម្ពុជា
នៅឡើយទេ មានន័យថា កោះនេះទើបតែបាត់បង់នៅសម័យថ្មីៗនេះ៕