ចំនួនចូលទស្សនា

Ads 468x60px

រំដួលលង្វែក


រំដួលលង្វែក

បទភ្លេង..... ទំនុកច្រៀង....
ច្រៀងដោយ ស៊ីន ស៊ីសាមុត

. បើមិនស្រលាញ់សូមតែអាណិត កុំធ្វើបាបចិត្តឲ្យបងចំបែង
យប់ថ្ងៃបងគេងកើតទុក្ខម្នាក់ឯង វីរវក់វង្វែងលើខ្នើយទឹកភ្នែក។

. បើមិនស្រលាញ់កុំចងចិត្តស្នេហ៍ ព្រោះតែមាសមេទ្រូងបងស្ទើរបែក
អន្លង់ស្នេហ៍កម្មរំដួលលង្វែក ឲ្យរៀមទឹកភ្នែកព្រោះស្នេហ៍រូបស្រី។

បន្ទរ. តើមានមន្តអ្វី​ ស្រីចងបងបាន តាំងពីឃ្លាតប្រាណបងតែងស្រមៃ
ដេកដើរអង្គុយ ក៏ឃើញតែថ្លៃ ហាក់នៅថ្មីៗស្រដីរកបង។

. ទប់ចិត្តមិនបានទប់ប្រាណមិននឹង រំដួលព្រលឹងលង្វែកស្នេហ៍ស្នង
បំភ្លេចចោលចុះរឿងដែលកន្លងអាសូររៀមផងណារំដួលអើយ៕