ចំនួនចូលទស្សនា

Ads 468x60px

និស្ស័យកម្មព្រះមោគ្គលាន


និស្ស័យកម្មព្រះមោគ្គលាន

បទភ្លេង ទំនុកច្រៀងដោយ ស្វាយ សំអឿ
ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

ពោល៖ អ្នកណាសម្លាប់ម្តាយឪពុកឯង ដូចជារំលាយព្រះពុទ្ធ!

១. ជនណាសម្លាប់មាតាបិតា ទទួលទោសា ដែលមាន
ឈ្មោះថាអនន្តរិយកម្ម នរកឃាំងទុករាប់សែនលានឆ្នាំ
ទទួលខ្ទុះឈាមភក់ជ្រាំ ខាំពាំទុកជាអាហារ។

២. ទឹកភ្នែកម៉ែឪជ្រោះជ្រៅល្វឹងល្វើយ ហែលមិនរួចឡើយ
គេចទៅនាងអ្ហើយកុំបីបំពាន ទោះជាលំបាកតោកយ៉ាងណា
គួរកុំបំពានមាត្រានឹងព្រះឈ្នះមារនៃយើង។

៣. ព្រះពុទ្ធគឺជាមាតាបិតា គួរតែគោរពបូជា
រក្សឲ្យបានរុងរឿង ជាត្រៃសរណៈសម្រាប់ខ្លួនយើង
ត្រូវតែអ្នកលើកតម្កើង ជាគ្រឿងចំលងជីវិត។

៤. ទុក្ខសោកចង្រៃ គ្រោះភ័យអាសន្ន មានតែព្រះគុណ
ទុកជាទម្ងន់នៃព្រះបពិត្រ ព្រះធម៌ព្រះសង្ឃដែលជានិមិត្ត
បង្ហាញផ្លូវត្រូវដល់ចិត្ត ឲ្យស្ថិតក្នុងភពនិព្វាន៕