បុប្ផាខែចែត្រ
១. ដើរកាត់ព្រឹកព្រៃ
រៃច្រៀងបំពេរ សុរិយាជ្រាងជ្រេរបែរពួនជើងភ្នំ
បុប្ផាខែចែត្ររីកចាំហ្វូងឃ្មុំ
អកចូលទ្រនុំ យំហៅគូគ្រង។
២. គង្គារីងស្ងួតហួតហូរបាតស្ទឹង
ថ្ងៃត្រង់ស្ងាត់ឈឹង ផ្កាជ្រុះទាំងទង
បក្សីស្អុះស្អាប់
ហើរលែងក្រាបពង ទាវតូចទងវង អូនចូលរោងការ។
បន្ទរ. ទូកចាកកំពង់បង្អង់ខ្លាចព្យុះ
ដំរីគោបខ្ពស់ ដើរទើសព្រឹក្សា
ហូតដាវទន្ទ្រាំរាំកាត់ផ្កាស្លា
កាត់ទាំងស្នេហាកំសត់ខ្ទមស្បូវ។
៣. ខ្យល់អើយកុំបកឆក់ចិត្តអៀនខ្មាស
ខែអើយកុំរះ នាំឲ្យឃើញផ្លូវ
ទីដីរកន្សែងប្រលែងកើយភ្លៅ ពីថ្ងៃនេះទៅ យើងត្រូវបែកគ្នា៕
ទីដីរកន្សែងប្រលែងកើយភ្លៅ ពីថ្ងៃនេះទៅ យើងត្រូវបែកគ្នា៕
-និពន្ធដោយ ?
-បទភ្លេង ?
-ទំនុកច្រៀង ?
-ផលិតកម្ម ?
-ថតឆ្នាំ ?