ស្នេហ៍ក្រោមម្លប់ជ្រៃ
១. ទឹកហូរតិចៗរំលេចជាភ្លេង ខ្យល់យំប្រលែងលឺសូរល្វើយៗ
ជាមួយដើមជ្រៃដែលឈរព្រងើយ ដូចយើងទាំងពីរកៀកកើយ
ស្នេហ៍អើយក្រោមចន្ទភ្លឺថ្លា។
២. គ្រប់អានុស្សានាម្លប់ដើមជ្រៃ បងត្រកងបីអូនក្នុងហត្ថា
បបោសអង្អែលថ្នាក់ថ្នមកាយា ផ្តោះផ្តងស្នេហា
ហើយក្សិបប្រាប់ថាស្នេហាតែអូនមួយ។
បន្ទរ៖ តាដំបងដែក ជួយជាសាក្សី សម្តីដែលប្រុសច្ចា
ឥឡូវចោលខ្ញុំកំព្រាឯកា គ្មាននឹកស្នេហា នាដងស្ទឹងកំសត់។
៣. ឱស្ទឹងអើយអ្នកកុំហូរខ្លាំងពេក ខ្ញុំស្ទើរតែបែករហែកឱរ៉ា
ឱទឹករលកចំអកដល់ណា សេកសោមសារិកា
មេត្តាយល់ទុក្ខខ្ញុំផង៕
-ច្រៀងដោយ ប៉ែន រ៉ន
-និពន្ធដោយ ?
-បទភ្លេង ?
-ទំនុកច្រៀង ?
-ផលិតកម្ម ?
-ថតឆ្នាំ ?
0 មតិ:
Post a Comment
បញ្ចេញមតិ