ស្តាយចិត្តដែលស្រលាញ់
១. ស្ដាយអើយ សែនស្ដាយចិត្តដែលស្រលាញ់
ស្ដាយមិនគួរចាញ់ពាក្យបោកឬស្យាដូចហង្សបាក់ស្លាប
ដោយព្រួញស្នេហាដួងចិត្តឈឺផ្សាអស់មួយជីវិត។
២. ស្ដាយចិត្ត ស្ដាយកាយដែលបានប្រគល់
បែរជាទទួលកង្វល់ក្នុងចិត្តភពមានរស្មី ក្លាយជាងងឹត
រស្មីជីវិត សាបសូន្យទៅហើយ។
បន្ទរ. ចម្រៀងបក្សា សុរិយារៀបលិច មិនអាចបំភ្លេច
ក្ដីស្នេហ៍បានឡើយស្រណោះខ្យល់ជំនោរ រដូវរំហើយ
គ្រាដែលកៀកកើយ នេបនិត្យឱរា។
៣. ស្ដាយអើយ សែនស្ដាយស្នេហ៍បរិសុទ្ធ
ឥឡូវរលត់ គ្មានសោះវាសនាសង្ឃឹមថ្ងៃស្អែក ក៏ដូចថ្ងៃណា
អស់ហើយខ្លឹមសារ ក្នុងជីវិតខ្ញុំ៕