ចំនួនចូលទស្សនា

Ads 468x60px

កម្រងភួងថ្កុល


កម្រងភួងថ្កុល

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. កម្រងភួងថ្កុល ខ្ញុំយល់កាលណា រន្ធត់ចិន្តា
ប្រាថ្នាចង់បាន ស្រមើស្រមៃឃើញតែកល្យាណ
ធ្វើម្តេចនឹងបានប្រាណមកកៀកកើយ។

២. ដងស្ទឹងសង្កែបំពេរដួងចិត្ត ប្រាប់វរមិត្រ
ឥតបែរកន្តើយ រង់ចាំរូបបងឥតលុះពេលឡើយ
ស្ទឹងសង្កែអើយពិតឬយ៉ាងណា។

បន្ទរ៖ តោឈរនៅស្ងៀមធ្វើហី អ្នកមិនព្រមស្តី
ប្រាប់ពីចិន្តា ពិតទេសម្តីថាស្រីមេត្តា ដូងទឹកស្ទឹងថា
ស្នេហាស្នេហារូបខ្ញុំ។

៣. ភួងថ្កុលឲ្យក្លិន ហាក់មិនរសាយ ឲ្យរៀមខ្វល់ខ្វាយ
ស្ទើរតែស្រែកយំ គូស្នេហ៍ព្រាត់ចិត្តផ្តិតក្នុងអារម្មណ៍
ដង្ហោយហៅខ្ញុំឥតលុះពេលឡើយ៕