ចំនួនចូលទស្សនា

Ads 468x60px

ដីកានាំខ្លួន


ដីកានាំខ្លួន

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

ពោល៖ ស្នេហ៍អូននិងបង ស្នេហ៍ចិត្តនិងចិត្ត
ម្តេចក៏គេគិតជាប្រាក់ទៅវិញ…

១. ដីកានាំខ្លួនឲ្យឡើងសាលា កាត់ទោសស្នេហា
អាជ្ញាឲ្យបង់សងជំងឺចិត្តបើគ្មានប្រាក់បង់ទេ ផ្តន្ទាជីវិត
ជាប់ទោសឧក្រិដ្ឋតាមឋានក្រមហើយ។

២. គេចោទថាបងចាប់ចំក្មេងស្រី នៅព្រហ្មចារីយ៍
មិនទាន់ពេញវ័យខុសច្បាប់មាត្រា តែតាមការពិត
យើងស្រលាញ់គ្នា គឺគ្មានអ្នកណាចាប់អ្នកណាទេ។

 ៣. ព្រួយណាស់អូនអ្ហើយ បងគ្មានអ្វីសងម្តាយអូនឡើយ
ពេលនេះហើយស្គាល់គុកស្នេហា កូនក្នុងផ្ទៃអូន
បើកើតមកមិនឃើញបិតាតើជីវ៉ាប្រាប់ថាម្តេចទៅ។

បន្ទរ. គុកដាក់បងបានតែប្រាណទេស្រី តែចិត្តមេត្រា
នៅមានសេរីមិនបាត់បង់ឡើយយើងសុបិនរកគ្នា
ណាអូនអ្ហើយ កុំភ្លេចបងឡើយណាគូកម្សត់៕