សម្ផស្សអ្នកគ្រូពេទ្យ
បទភ្លេង ទំនុកច្រៀងដោយ....
ច្រៀងដោយ ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា
ច្រៀងដោយ ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា
១. (ប)ឱអ្នកគ្រូពេទ្យអើយ មានតែអ្នកគ្រូហើយ
ជួយ
សង្គ្រោះជីវិតខ្ញុំអោយបានស្បើយ ផុតពីង្គ្រោះថ្នាក់ធំ
អ្នកមានគុណឧត្តម រកអ្វីផ្ទឹមមិនបានទេ។
សង្គ្រោះជីវិតខ្ញុំអោយបានស្បើយ ផុតពីង្គ្រោះថ្នាក់ធំ
អ្នកមានគុណឧត្តម រកអ្វីផ្ទឹមមិនបានទេ។
២. (ស) នេះជារឿងធម្មតា
ទេណាលោកអើយ លោកធូរហើយ
ខ្ញុំស្បើយចិន្តាបានគុណថ្នាំទេណាលោកណា
កុំគិតស្មានថាជាព្រោះខ្ញុំអី។
ខ្ញុំស្បើយចិន្តាបានគុណថ្នាំទេណាលោកណា
កុំគិតស្មានថាជាព្រោះខ្ញុំអី។
បន្ទរ៖ (ប) ទេៗអ្នកនាង វាចានេះពិត ចេញពីដួងហប្ញទ័យ
សម្រស់អ្នកនាងជួយអោយខ្ញុំជា ព្រមទាំងថ្នាំពេទ្យ
ទៀតផងណាថ្លៃ ទើបខ្ញុំល្ហើយស្បើយពីរោគា។
សម្រស់អ្នកនាងជួយអោយខ្ញុំជា ព្រមទាំងថ្នាំពេទ្យ
ទៀតផងណាថ្លៃ ទើបខ្ញុំល្ហើយស្បើយពីរោគា។
៣. (ស) ខ្ញុំសូមលាសិនហើយ (ប) ឱអ្នកគ្រូពេទ្យអើយ
កុំអាលអញ្ជើញទៅណា(ស) យ៉ាងម៉េចដែរ (ប)
បើគ្មានអ្នកនាងទេ ខ្ញុំនេះប្រកដជា ឈឺវិញទៀតហើយ៕
កុំអាលអញ្ជើញទៅណា(ស) យ៉ាងម៉េចដែរ (ប)
បើគ្មានអ្នកនាងទេ ខ្ញុំនេះប្រកដជា ឈឺវិញទៀតហើយ៕


