ចំនួនចូលទស្សនា

Ads 468x60px

សាច់ជ្រូកបីជាន់


សាច់ជ្រូកបីជាន់

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត រស់ សេរីសុទ្ធា
និង ប៉ែន រ៉ន

១. () អញ្ជើញទៅណាមកណា () ចា៎ៗសួស្តីលោកតា អូយពាក់អាវផ្កា
ហ៊ឺហារកន្លង ខ្ញុំសូមលោកតាមេត្តាផង ខ្ញុំហៅ បងៗ បងៗ បានឬទេ
() មិនអីទេៗៗ សមណាស់អូនហៅបងៗ។

២. () បងៗអាយុប៉ុន្មាន? () កល្យាណកុំសួរអាយុអី
() ខ្ញុំថាជាងម្ភៃត្រូវទេណាបង? () ត្រូវម៉ាច់ៗតែម្តង!
() ឱបងអើយបង មានគូរហើយឬនៅ? () នៅទេៗៗ
() បើនៅទេអូនស្នេហ៍បងហើយ។

៣​. () នាងខ្ញុំសូមបងប្រណី () ចង់បានអីស្រដីកុំលាក់
() ចង់បានលុយកាក់ទៅកាត់អាវថ្មី () អ!យកទៅដប់ម៉ឺនណាពិសី
() យកហើយកុំភ័យលាហើយណាលោកតា
() អីយ៉ាសៗៗ អីយ៉ា! ហៅឯងតាបោកឯងតែម្តង។

បន្ទរ៖ ()លាហើយលោកតាកញ្ចាស់ () ផ្តេសផ្តាសកុំទាន់ទៅណា
យី!អស្ចារ្យៗមកបោកស្រស់ យីអើឡានខូចមិនឆេះសោះ
ស្រីៗបោកអស់ដប់ម៉ឺនតាមមិនទាន់ វាមើលឯងជាសាច់ជ្រូកបីជាន់
ឲ្យវាហាន់ឆាផងស្ងោរផង៕