ឱខ្យល់ទន្លេ
១. ខ្យល់អើយខ្យល់ធ្លាក់ ត្រជាក់កាយា ខ្យល់ជលសារ
ខ្យល់វាសនាខ្ញុំពេលណាដួងចិត្ត កើតវិបត្តិធំ
ខ្យល់វាសនាខ្ញុំពេលណាដួងចិត្ត កើតវិបត្តិធំ
ខ្យល់បានជួយខ្ញុំឲ្យស្បើយ។
២. ខ្យល់អើយខ្យល់ផាត់ កំចាត់ទុក្ខា អង្អែលឱរា
ឲ្យបានល្ហែរល្ហើយ ជាតិនេះបើស្លាប់ ក៏មិនភ្លេចឡើយ
ឲ្យបានល្ហែរល្ហើយ ជាតិនេះបើស្លាប់ ក៏មិនភ្លេចឡើយ
ខ្យល់អើយចូរចាំសម្តី។
បន្ទរ៖ ខ្យល់អើយខ្យល់ទន្លេ ចន្ទទេរទាបទៅ
ខ្ញុំនៅមិនដាច់អាល័យ នៅស្រូបស្រង់ខ្យល់កណ្តាលរាត្រី
ខ្ញុំនៅមិនដាច់អាល័យ នៅស្រូបស្រង់ខ្យល់កណ្តាលរាត្រី
នឹកស្រីជាគូបណ្តូល (ចិត្ត) ស្នេហ៍។
៣. ខ្យល់អើយខ្យល់ខ្ញុំ កុំឡើយលែងបក់
នាំឲ្យមានល្អក់ខ្នក់ចិត្តឥតល្ហែរ ឱខ្យល់ទន្លេរ
នាំឲ្យមានល្អក់ខ្នក់ចិត្តឥតល្ហែរ ឱខ្យល់ទន្លេរ
ខ្ញុំមិនរេស្នេហ៍ ខ្ញុំសូមថ្នមថែលុះក្ស័យ៕
បទនេះថតចំនួនពីរដង
បទទីមួយ
បទនេះថតចំនួនពីរដង
បទទីមួយ
បទទីពីរ
-ច្រៀងដោយ ស៊ីន ស៊ីសាមុត
-និពន្ធដោយ ?
-បទភ្លេង ?
-ទំនុកច្រៀង ?
-ផលិតកម្ម ?
-ថតឆ្នាំ ?