ចំនួនចូលទស្សនា

Ads 468x60px

វិលវិញមកអូន


វិលវិញមកអូន

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ចិត្តស្រលាញ់ ស្រលាញ់ស្មោះ ចិត្តប្រុសទាំងអស់
ស្មោះលើកន្និដ្ឋា ស្រលាញ់អូន ទុកស្មើនេត្រា
សង្ខារប្តូរនឹងគ្នា ពេលគេងចំបែងក្នុងចិត្តរៀមគេង
ហើយគិតដួងចិត្តនៅអាល័យ។

២. នឹកឃើញ ដល់គ្រាថ្នាក់ថ្នមបី រួមរ័ក្សមេត្រី ប្តូរក្តីស្នេហា
 អូនឃ្លាតចោលបងទៅ ឲ្យបងនៅ គេងអោបក្តីចំបែងខ្លោចផ្សា 
ពេលបកនឹកឃើញកាលណា ចិន្តាវិយោគក្រៀមក្រំអាល័យ
 វិលវិញ វិលវិញមកថ្លៃវិលជួបជាថ្មី រូបប្តីចាំទទួលស្រីហើយ។

បន្ទរ៖ វិលមកអូន ស្ងួនពិសី ថ្លើមថ្លៃដៃប្តីចាំទទួលហើយ។

ពោល៖ វិលវិញមក ណា៎នួនល្អង អាណិតរៀមផង
កុំខឹងនឹងបងអី មេត្តាដល់ទ្រូងប្តី រីងរៃខ្លោចផ្សា
យើងព្រាត់គ្នាឆ្ងាយចិន្តា ព្រេងវាសនាទេ
ដែលចារឲ្យឃ្លាតស្រី៕