ចំនួនចូលទស្សនា

Ads 468x60px

ពោះម៉ាយខាន់ស្លា


ពោះម៉ាយខាន់ស្លា
(ទឹកប្រាក់បីលាន)

១. ឆ្ងាញ់ណាស់ទៅឬទឹកប្រាក់បីលាន ភ្លេចល្អត្រដរចង់មាន 
ឃើញប្រាក់ស្រេកឃ្លាន ហ៊ានលក់កូនស្រី កោតណាស់ក្រលាស់
ប្រែផ្លាស់សម្តី អស្ចារ្យរោងការសង់ថ្មី ឲ្យភ្ញៀវប្រុសស្រី ចំអកឡកឡើយ។

២. ខំចែកសំបុត្រអាពាហ៍ពិពាហ៍ ហៅអស់ញាតិមិត្តមីងមារ
 អួតប្រាប់គេថាការខ្ញុំធំណាស់ ថ្ងៃលើកជំនូនគេជូនដេរដាស
 ខ្ញុំដើរឬកដូចអង្គម្ចាស់ សប្បាយចិត្តណាស់គេបាំងឆ័ត្រឲ្យ។

៣. ក្បួនហែរដល់ផ្ទះខាងស្រី ដឹងតែរំភើបហឬទ័យ 
នឹកឃើញពរជ័យថ្ងៃបាចផ្កាស្លា ពុទ្ធោស្រាប់តែផ្ទុះហេតុអស្ចារ្យ
 គេសងថ្លៃបណ្តាការ គេថាលែងការកូនឲ្យខ្ញុំហើយ។

៤. ម្ឈូសដល់ប៉ាឆាគេថាមិនដុត គេខ្ញុំ ប្រុសណាមិនស្លុត
 ខ្មោចហែរទៅដុត ហែរខ្មោចមកវិញ តឹងទ្រូងស្ទើរធ្លាយនិយាយមិនចេញ 
ខ្មាសគេពេញក្រុងភ្នំពេញ ទោរម្នេញនឹងឈ្មោះ ពោះម៉ាយខាន់ស្លា៕


-ច្រៀងដោយ     ស៊ីន ស៊ីសាមុត
-និពន្ធដោយ      ?
-​បទភ្លេង            ?
-ទំនុកច្រៀង      ?
-ផលិតកម្ម         ?
-ថតឆ្នាំ               ?