ចំនួនចូលទស្សនា

Ads 468x60px

ជួបដោយចៃដន្យ

ជួបដោយចៃដន្យ

បទភ្លេង ទំនុកច្រៀងដោយ ស្វាយ សំអឿ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៦៦

១. យើងបានជួបគ្នាក្នុងគ្រាចៃដន្យ នេះពិតជាបុណ្យ
នៃមន្តចិន្តា ស្គាល់ភ័ក្រ្តស្គាល់ចិត្តស្គាល់ទាំងវាចា 
ហើយផ្តែផ្តាំថាមេត្តាកុំបំភ្លេចខ្ញុំ។

២. នេត្រាថតបានតែប្រាណស្រីពៅ ទុកជាសំណៅ
ដៅជាប់អារម្មណ៍ បីបមបំពេរថ្នមថែចិត្តម៉ុម 
នៅលើបន្ទំទ្រនំនៃទ្វីបតន្រ្តី។

បន្ទរ. ពេលណាចិន្តាកង្វល់ រៀមធ្លាប់បានយល់
ដួងភ័ក្រ្តប្រិមប្រិយញញឹមលួងលោមហប្ញទ័យ
 ថ្នមបីឲ្យគេងកើយលើឱរា។

៣. រាល់ពេលរាត្រីស្រមៃឃើញស្ងួន សម្ផស្សក្លិនខ្លួន
ពួននៅនាសាបក់បោកវិលវល់ដោយខ្យល់តណ្ហា 
ដុតរោលចិន្តាដោយសារតែរូបស្រីមួយ៕