ចំនួនចូលទស្សនា

Ads 468x60px

ស្មានចិត្តមិនត្រូវ

ស្មានចិត្តមិនត្រូវ 

បទភ្លេង ទំនុកច្រៀងដោយ ស្វាយ សំអឿ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៦៦

 ១. ស្មានមិនត្រូវរកស្មានមិនត្រូវ ពីចិត្តពៅដែលនៅក្មេងខ្ចី 
បានស្គាល់គ្នាក្នុងគ្រាដ៏ខ្លី ចិត្តស្រីតើប្រណីបងទេ។ 

២. ដួងនេត្រាវាចាហាស្តី ក៏មានន័យចោលលើក្តីស្នេហ៍ 
ទ្រូងកង្វល់អំពល់សែនទ្វេ តើអោយរិះគ្នេគិតយ៉ាងណា។ 

បន្ទរ. ហាប្រាប់មិនបាន ប្រាណរែងខ្លោចផ្សា មានតែទេវតា
 ទើបដឹងថា ចិន្តាស្នេហ៍លើស្រី ជាយូរមកហើយ។

 ៣. ស្មានមិនត្រូវរកស្មានមិនត្រូវ បើនាងនៅអឹមអៀនមិនឆ្លើយ 
ចិត្តសែនខ្វល់អំពល់ឥតស្បើយ ព្រោះគ្មានចំលើយអោយទុកចិត្ត៕