ស្លាប់នឹងអនុស្សាវរីយ៍
បទភ្លេង ទំនុកច្រៀង ដោយ វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ដឹកនាំភ្លេង
ដោយ នូ ញ៉ុង ថតថាសកម្ពុជា
ច្រៀងដោយ ស៊ីន ស៊ីសាមុត ដឹកនាំភ្លេង
ដោយ នូ ញ៉ុង ថតថាសកម្ពុជា
១.ទឹកក្តៅស្រីដាំ រង់ចាំបងងូត ភួយកន្សែងសូត្រ
ផ្លាស់ងូតយប់ថ្ងៃពេលខែរងា អង្រឹងទាំងគូ ថាប្តូរនឹងគ្នា
ទ្រាំចាំវាសនា ថ្ងៃមួយនោះណា រៀបការអូនបង។
២. ឥលូវអង្រឹងនៅឈឹងឈប់ស្ងៀម ម្ចាស់អ្នកក្អួតឈាម
គេហាមឲ្យឈប់ទៅមកទាក់ទង បើមានម្ចាស់ថ្មី មកបីត្រកង
នឹងឃើញបងផង ដែលកំពុងឆ្លងសមុទ្រទឹកភ្នែក។
៣. ព្រាត់ហើយ ខ្នើយអើយធ្លាប់កើយស្តាប់សៀង
សំនៀងពិរោះ ដែលអូនធ្លាប់ស្មោះបំពេបងដេក ថ្ងៃនេះថ្ងៃស្អែក
សល់តែទឹកភ្នែក ដែលស្នេហាចែកជាកេរជីវិត។
៤. ធូបបីសរសៃស្បថជាមួយគ្នា ក្នុងព្រះវិហារ
យកព្រះធ្វើជាសាក្សីដួងចិត្ត ស្លាប់ចុះនឹងអនុស្សាវរីយ៍ពិត
ស្លាប់ចុះអស់ចិត្ត ផ្តិតយករូបស្រី បីតាមសង្ខារ៕