មានទោសព្រោះសម្តី
(ចម្រៀងភាពយន្ត រឿងម៉ាភូយុងកែវ)
១. ដាច់ចិត្តអ្វីម្លេះ ទោសនេះកើតមកពីសម្តី
ដែលចិត្តស្មានថាបានប្រពៃ ប្រែឥតន័យឲ្យទោសពៃរ៍ទៅបាន។

២. បើសិនខុសពិត គួរគិតករុណាប្រោសប្រាណ
ដល់ជីវិតខ្ញុំឥតសណ្ដាន ស៊ូប្ដូរប្រាណតាមបំរើគ្រប់គ្រា។

បន្ទរ. ឱព្រះព្រហ្មលិខិតម្ចាស់លោក ម្ដេចមិនយាងមកបំផ្លាញសង្ខារ
ឲ្យខ្ញុំសូន្យទៅទុកនៅដល់ណា សូមកុំមេត្តាខ្ញុំឡើយ។

៣. លោកនេះឃោរឃៅ ទ្រាំនៅក៏ពុំយល់កោះត្រើយ
ខំសាងល្អក៏មិនល្អឡើយ មច្ចុរាជអើយផ្ដាច់ជីវិតខ្ញុំទៅ៕