ចំនួនចូលទស្សនា

Ads 468x60px

ស្តាប់ស្នូរទឹកភ្លៀង


ស្តាប់ស្នូរទឹកភ្លៀង
(ភ្លៀងស្រក់មាត់បង្អួច)

បទភ្លេងបរទេស ទំនុកច្រៀង
និងច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សូរសម្លេងភ្លៀងស្រក់ តក់ៗនៅលើបង្អួច
នឹកដល់គ្រាដើម ដូចយល់សប្តិ ថាចិត្តដែលស្មោះ
របស់សង្សារប្រែជាអភ័ព្វ ថ្ងៃយប់ឲ្យខ្ញុំស្រក់ទឹកនេត្រា។

២. រងទុក្ខតែឯង ពុំមានគេដឹងគេឮជាមួយ  ថាខ្ញុំព្រួយ
ព្រោះរឿងស្នេហា មុនពេល នឹងព្រាត់អូនបានផ្តាំបង
មួយម៉ាត់មកថា ព្រាត់គ្នាមិនដឹងថ្ងៃណាជួបឡើយ។

បន្ទរ. ឱ!ទឹកភ្លៀងតើគូ ខ្ញុំព្រាត់ទៅណា តើរឿងហេតុអ្វី
បានជាធ្វើឲ្យ ស្នេហារុះរោយ តែចិត្តខ្ញុំនៅចាំ
ដប់ឆ្នាំក៏ដោយ  ឲ្យតែបានជួបស្រី។

៣. ធ្វើម្តេចទៅឥឡូវបើគេគ្មានក្តីអាណិត គេក្រឡាស់ចិត្ត
ជាពីរបី ភ្លៀងអើយ សូមអ្នកមេត្តាប្រាប់ខ្ញុំមួយម៉ាត់
យ៉ាងខ្លី សោះខ្ញុំក្រៀមក្រំរីងរៃឱរា។

បញ្ចប់.  អូ ភ្លៀងស្រក់នៅលើបង្អួច នាំឲ្យចិត្តខ្ញុំគួចស្នេហា៕