ចំនួនចូលទស្សនា

Ads 468x60px

វិលវិញព្រលឹងចិត្ត


វិលវិញព្រលឹងចិត្ត
(ច្រើនហៅច្រលំថា ឧត្តមដួងចិត្ត)

បទភ្លេងបរទេស ទំនុកច្រៀង
និងច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ឧត្តមដួងចិត្តជីវិតបង ឱស្រស់នួនល្អង ក្នុងដួងចិត្តបង
សៅហ្មងរាល់ថ្ងៃ តាំងពីស្រីពៅ ព្រាត់ទៅបងនៅអាល័យ
ទន្ទឹងរាល់ពេលយប់ថ្ងៃ ថាស្រីថ្លៃមករកបង។

២. ពេលគេងរៀមគេងអោបក្តីព្រួយ ទ្រូងមួយខ្លួនមួយ
ព្រួយពេកកន្លង ចរចាម្នាក់ឯង គ្មានឮសម្លេងឆ្លើយឆ្លង
ដួងចិត្តអាណិតបងផង ព្រោះតែបងនៅស្នេហា។

៣. វិលវិញណាព្រលឹងអើយ ប្រុសយំទុក្ខធំឥតស្បើយ
ខ្នល់ខ្នើយកើយពីកាយា ភួយយំរកនាង ចង្កៀងសួររកជីវ៉ា
ម្ចាស់ខ្ញុំលោកទៅស្ថានណា ខ្ញុំសោកាខ្លោចផ្សាអាល័យ។

បន្ទរ. 
គួរណាស់វិលវិញកុំកែប្រែ វិលមករួមស្នេហ៍ ដៃបង
ទាំងទ្វេទទួលស្រីថ្លៃ វិលមកព្រលឹង បងគេងរំពឹងរាល់ថ្ងៃ
វិលមកចុះណាចរណៃ បើស្រីថ្លៃមេត្តាបង៕