ចំនួនចូលទស្សនា

Ads 468x60px

ថ្ងៃនេះម្តេចអូនធ្វើព្រងើយ


ថ្ងៃនេះម្តេចអូនធ្វើព្រងើយ

បទភ្លេង បរទេស ទំនុកច្រៀង និងច្រៀងដោយ
ស៊ីន ស៊ីសាមុត ប្រគុំជាចង្វាក់ Jerk

១. តាំងពីឃើញស្រីស្រស់ សម្រស់ទាក់ទាញចិន្តា
មើលហើយ មិនចង់បិទនេត្រា ឃើញហើយចង់ឃើញទៀត
ចង់តែអង្គុយមិនឱ្យចង់ឃ្លាត រាប់រយជាតិប្រាថ្នាជាគូ
ភ្នែកខ្មៅស្រិលដូចនិលច្នៃអស់ស្រីក្នុងលោករកគ្មាន។

២. ល្អសក្តិសមទាំងអស់ គ្មានទាស់សោះឡើយកល្យាណ
រាងរៀវស្តួច ថ្ពាល់ខួច ទន្តាថ្លារស្មី រាល់ពេលញញឹម
រៀមស្លុតស្មារតី ចរណៃសូមស្រីមេត្តាបងផង កុំបំភ្លេចបង
ណាអូន លុះសូន្យរៀមសូមផ្ញើប្រាណ ។

៣. កាលនៅក្មេងអូនធ្លាប់លេងនិងបង ធ្លាប់បាន
ឆ្លើយឆ្លងសាសងសម្តី ឥឡូវអូនពេញវ័យហើយកល្យាណ
ថ្ងៃនេះម្តេចអូនធ្វើព្រងើយ ។

បន្ទរ.  ឱ្យបងទុក្ខព្រួយព្រោះក្តីស្នេហា ស្នេហាដែល
រៀមបំណង រាល់ពេលយប់ថ្ងៃ រៀមសៅហ្មង ស្រណីផងណាអូន
កុំធ្វើឱ្យរៀមក្រៀមស្រពោនស្ទើរតែសូន្យសង្ខារណាថ្លៃ 
មេត្តាៗ ណាស្រីសម្តីដែលបងអង្វរ៕