ចំនួនចូលទស្សនា

Ads 468x60px

រថភ្លើងអ្រធាត្រឃ្លាតសង្សារ


រថភ្លើងអ្រធាត្រឃ្លាតសង្សារ 

បទភ្លេង បរទេស ទំនុកច្រៀង និងច្រៀងដោយ
ស៊ីន ស៊ីសាមុត ប្រគុំជាចង្វាក់ Boléro Jerk

១. នៅតែ​នឹកឃើញរូបអូន គ្រាមុនបានជួបគ្នា ជួនជារដូវរងារ
មានចន្ទ្រាជាសាក្សី ពេលអាធ្រាត្រអូនឃ្លាតឆ្ងាយ ឃ្លាតកាយ
ពីបង រថភ្លើង​នាំនួនល្អងទៅហើយ រៀមឈរនឹកតែឯងចម្បែង
ឥតស្បើយក្នុងឱរា សល់តែផ្សែងហើរលើអាកាស
ជាសញ្ញាចិត្តនៅអាល័យ។

បន្ទរ. ខែឆ្នាំមិនប្រែប្រួលទេ ចិត្តនៅតែស្រម៉ៃ ទឹកភ្នែកមួយម៉ឺន
អាល័យបញ្ជាក់ថា និស្ស័យស្នេហា បងនៅតែចាំ ពាក្យបណ្តាំដែល
ផ្តាំថាស្មោះ មិនប្រែចិត្តសាវា បងជឿអូនហើយកុំឡើយសង្កា
ណាស្រស់ស្រីបងពិតជាស្មោះលុះក្ស័យ ពុំមានថ្មីឡើយណា
ពៅស្នេហាបង។