ចំនួនចូលទស្សនា

Ads 468x60px

ក្រំចិត្តព្រោះស្នេហ៍


ក្រំចិត្តព្រោះស្នេហ៍
(ផ្លេកបន្ទោរដូចស្នេហ៍)

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ សុះ ម៉ាត់

១. សំណាញ់ងងឹតបាំងជិតដួងរស្មី
ធម្មជាតិទាំងឡាយប្រែក្លាយជាស្ងាត់ជ្រងំ
ពពកមកមីរដេរដាស ដូចខ្ញុំក្រំព្រោះស្នេហា។

២. ផ្លេកបន្ទោរបញ្ចេញពន្លឺភ្លឺផ្លេក ទ្រូងរៀមសង្វេគ
ព្រោះគិតដល់ភ័ព្វវាសនា ដែលបានជួបកន្និដ្ឋា
ស្នេហាពេញដួងហប្ញទ័យ។

៣. ផ្លេកបន្ទោរបាត់កាំរស្មីទៅ 
ទុកឲ្យខ្ញុំនៅសោកសៅរីងរៃ ក្រោមវាំងនន
ធម្មជាតិពេលរាត្រី ភ័យឥតស្បើយ។

៤. ឱផ្លេកបន្ទោរប្រៀបបានក្តីស្នេហ៍ខ្ញុំ
ស្មានថាសុខុមភិរម្យមាសស្នេហ៍បងអើយ 
ជួបមួយដោះប្រែកន្តើយ ព្រងើយគ្មានក្តីមេត្តា៕

(ច្រៀងពីរដង)