ផាហ៊ុមកវី
ទំនុកច្រៀងដោយ ម៉ា ឡៅពី
បទភ្លេង និងច្រៀងដោយ សុះ ម៉ាត់
បទភ្លេង និងច្រៀងដោយ សុះ ម៉ាត់
១. ផាហ៊ុមកម្មអើយឱបហើយដណ្តប់
ឥតព្រួយស្កៀបស្កប់ អផ្សុករងា គេលួចផាហ៊ុម
ឲ្យខ្ញុំកំព្រា នេះជាវេរាបាញ់សត្វឲ្យព្រាត់គូ។
២. ផាហ៊ុមទឹកភ្នែកហែកទ្រាប់ផ្កាស្លា ក្រោយថ្ងៃរៀបការ
ដណ្តប់ទទូរ រសជាតិផ្អែមឆ្ងាញ់មិនដែលចត់ជូរ
នូអើយស្រីនូផាហ៊ុមទៅណា។
បន្ទរ. ស្រណោះតែធ្លាប់ដណ្តប់ពីរនាក់
ទាវតន់វរលក្ខណ៍អប់ផ្កាចំប៉ារងាស្រៀវស្រើប
រសើបអាត្មា អូនរាវស្រវាផាហ៊ុមកវី។
៣. ធ្លាប់បើកផាហ៊ុមលើកម៉ុមត្រកង
មិនដែលដាក់ខ្នង ឲ្យប្រលាក់ដី រងាញ័រជើង
បងលើអូនបីឥឡូវកវីបាត់ផាហ៊ុមហើយ៕


