ចំនួនចូលទស្សនា

Ads 468x60px

បំពេរមុនឃ្លាត


បំពេរមុនឃ្លាត 
(ចម្រៀងសម្រាប់តែអូន)

បទភ្លេងបរទេស ទំនុកច្រៀង...
ច្រៀងដោយ ថេត សម្បត្តិ

១. យប់ជ្រៅណាស់ហើយ អូនអើយ គេងកើយភ្លៅបង 
គេងមកពៅៗ បងនៅច្រៀងបំពេរ ហ៊ឺ..ហ៊ឺ។

២. ថ្ងៃនេះថ្ងៃស្អែកបែកគ្នាឬមួយយ៉ាងណា កុំសោកា
 អូនកុំសោកា ចិន្តាបងនៅស្នេហ៍ តែអូន។

៣. កុំភ័យ កុំព្រួយថាបងផ្លាស់ចិត្ត បងផ្លាស់ចិត្ត 
ចោលរូបអូន ជាតិនេះជាតិមុខបងស្នេហ៍តែស្ងួន 
ស្នេហ៍តែអូន លុះថ្ងៃសូន្យ ក៏បងនៅតែស្នេហ៍ ហ៊ឺ..ហ៊ឺ។

៤. យប់នេះយប់ស្អែកបងច្រៀងសម្រាប់តែអូន 
បំពេរអូន សុំបំពេរអូន ពេលបងឃ្លាតទៅ (២ដង)។ 

៥. កុំភ័យ កុំព្រួយថាបងផ្លាស់ចិត្ត បងផ្លាស់ចិត្ត 
ចោលរូបអូន ជាតិនេះជាតិមុខបងស្នេហ៍តែស្ងួន 
ស្នេហ៍តែអូន លុះថ្ងៃសូន្យ ក៏បងនៅតែស្នេហ៍ ហឺហឺ។ 
ឡា ឡា ឡា ឡា ... ឡា ឡា ឡា ឡា ឡា ឡា ...។



0 មតិ:

Post a Comment

បញ្ចេញមតិ