ចំនួនចូលទស្សនា

Ads 468x60px

សង្ឃឹមថ្ងៃមួយ

សង្ឃឹមថ្ងៃមួយ

១. ថ្វីបើជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគូទាំងឡាយ
សប្បាយឆ្លងវេហា ខុសអ្វីមនុស្សឈ្លោះតែគ្នា
ចងកម្មចងពៀរវេរា ចិន្តាសាមាន្យម្លេះអើយ។

២. គេងទៅគេងទៅពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ
តែកុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់រំភើយ សត្វឆ្លើយ
ជួយលួងលោមយើង។

បន្ទរ. បើសាងអំពើល្អ អំពើល្អសងវិញមិនខាន ខំសាងកុសល 
គឺសាងសុខសាន្តឈ្នះចិត្តសាមាន្យ ក្នុងថ្ងៃមួយ។

៣. បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា 
ជីវាកុំអស់សង្ឃឹម មេឃស្រឡះក្រោយភ្លៀងរលឹម 
ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន៕



-ច្រៀងដោយ                ប៉ែន​ រ៉ន
-សម្រួលតន្រ្តី                
-​បទភ្លេង                      វ៉ោយ ហូ
-ទំនុកច្រៀង                វ៉ោយ ហូ
-ថតថាស                    ?
-ថតឆ្នាំ                         ?