ចំនួនចូលទស្សនា

Ads 468x60px

ក្រោមសម្លេងទឹកភ្លៀង


ក្រោមសម្លេងទឹកភ្លៀង

បទភ្លេង ទំនុកច្រៀង និងច្រៀងដោយ
ស៊ីន ស៊ីសាមុត ប្រគុំជាចង្វាក់ Slow Rok

១. មាស​ស្នេហ៍​បែរ​ភ័ក្ដ្រ​មក​រក​បង ស្ដាប់​ស្នូរ​ផ្គរ​ឆ្លង
ឆ្លើយ​នឹង​ទឹក​ភ្លៀ­ង គគ្រឹមៗ​គ្រហឹម​ច្រៀង 
រៀបរៀង​ជា​រឿង​មួយ​សែន​ស្រណោះ។

២. តក់ៗ​បន្តក​ជា​សូរ ថ្ងួច​ថ្ងូរ​សូរ​សៀង​គួរ​
ឱ្យអាឡោះ ទឹក​ភ្លៀង​ច្រៀង​ ថ្នម​លោម​ភ័ក្ដ្រ​ស្រស់
ស្រណោះ​ស្រណោក​បោក​លើ​ធរណី។

បន្ទរ. ភ្លៀង​ជោកជាំ​ដី​ ណា​ស្រី​នួន​ល្អង រៀម​បី​ត្រកង
​ឆោម​កែវ​ឆវី ក្រសោប​ក្រសាល​គ្រប់​នាទី
ពុំ​ឱ្យរត្នមណីអាក់​ចិន្ដា។

៣. សម្លេង​ទឹក​ភ្លៀង​ច្រៀង​សណ្ដំ បំពេអារម្មណ៍
​គូ​ទាំង​ទ្វេហាខ្សឹបខ្សៀវ​រញៀវ​ផ្ដែផ្ដាំ​ថា
នេះ​ហើយ​វាសនា​ស្នេហ៍​អនាគត។