ចំនួនចូលទស្សនា

Ads 468x60px

រូបស្រីជាដួងចិត្តបង


រូបស្រីជាដួងចិត្តបង

 ទំនុកច្រៀង ស៊ីវ សុន បទភ្លេង ម៉ក់ ឈួន
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ចង់ក្រសោប សូមអោបអូនឥឡូវ សម្លឹងយូរៗទៅ
ឃើញពៅល្អដូចផ្ការីកសែនស្រស់ សម្ផស្សដូចទេពកញ្ញា
ភ្នែកមុតធ្លុះចិន្តា ថ្ងៃណាបានកៀកកើយ។

២. ចន្ទភ្លឺហើយ នៅឡើយមិនស្មើអូន រស្មីស្រស់
ស្រទន់ គួរគន់មិនឈប់ឡើយពេលជួបជួន វិញ្ញណាភ្លឹកភ្លាំង
អស់ហើយ ចង់សួរឲ្យអូនឆ្លើយ កម្មអើយស្តីមិនរួច។

បន្ទរ. នេះហើយគឺជាមន្តស្នេហ៍ នឹករិតទ្វេ 
រិតតែគួចស្នេហ៍ គ្មានពេលភ្លេចចិត្តបំណងប៉ងនៅ
ជាប់ជានិច្ច ទន្ទេញគ្មានភ្លេច គ្មានភ្លេចចាំតែរូបស្រី។

៣. បងប្តេជ្ញាប្រាថ្នាតែអូនមួយ អូអើយអូនកុំព្រួយ
កុំព្រួយណាចរណៃស្លាប់ឬរស់ បងស្មោះលុះគ្រាក្សិនក្ស័យ
បងមិនភ្លេចទេថ្លៃ​ រូបស្រីជាដួងចិត្តបង៕