កំហែងឈើទាល
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ស្រេកទឹកខ្លាំងណាស់ អ្នកម្តាយកូនអើយ
ស្លាប់ឥឡូវហើយឱលោកមានគុណ ខ្ញុំខុសអី បានជា
ធ្វើទារុណ ឱអ្នកម្តាយមានគុណ សូមជួយខ្ញុំផង។
២. គេធ្វើបាបខ្ញុំគ្មានត្រាប្រណី គេចងហាលថ្ងៃ
ដៃជាប់ចំណង បង្អត់បាយស្ទើរក្ស័យហើយមាសបង
បើមានខុសឆ្គង ក៏អស់ចិត្តដែរ។
បន្ទរ. គេនិរទេសចោលដូចសត្វតិរច្ឆាន ទឹកភ្នែក
ជោគប្រាណ ខានបានយល់ស្នេហ៍ភូមិកំណើត
ក៏ខានឃើញដែរពេលនេះយល់តែ និរាសខ្លោចផ្សា។
៣. ព្រៃភ្នំវាលធំ ជួយចាំសម្តី បើខ្ញុំមិនក្ស័យ
ចាកចោលលោកាគង់បានត្រឡប់មកជួបភក្រ្តា
អ្នកម្តាយស្នេហា និងបុប្ផាស្រី៕


