បងលាសិនហើយ
(នាវាជីវិត)
បទភ្លេង ទំនុកច្រៀង និង ច្រៀងដោយ ស៊ីន ស៊ីសាមុត
សម្រួលតន្រ្តីដោយ មែរ ប៊ុន ចូលរួមប្រគុំតន្រ្តីដោយ
លោក អ៊ុំ ដរ៉ា និង លោក យិន ឌីកាន
សម្រួលតន្រ្តីដោយ មែរ ប៊ុន ចូលរួមប្រគុំតន្រ្តីដោយ
លោក អ៊ុំ ដរ៉ា និង លោក យិន ឌីកាន
១. នាវាជីវិត កម្រិតឲ្យបងចេញទៅ ចាកឆ្ងាយ
ចោលពៅឲ្យនៅកំព្រា តំណក់ទឹកភ្នែក ជ្រែកក្តីវេទនា
បងលាសិនហើយណាចរណៃ។
២. បងខំតស៊ូដើម្បីរស្មីជីវិត ស្លាប់រស់មិនគិត
ទេណាពៅស្រី ទម្ងន់ស្នេហាធ្ងន់លើសផែនដី
គឺដួងចិត្តស្រីហើយនិងបង។
៣. ចូរអូនចាំផ្ទះ រក្សាខ្លួនប្រាណ កុំឲ្យល្អៀងបាន
ពីបំណង បំណុលជីវិតស្រែកហៅរកបង
មិនយូរទេនួនល្អង បងនឹងវិលមករកស្រី។
៤. សែននឹកស្រណោះ ស្រណោះមិនអស់មិនហើយ
កាយធ្លាប់កៀកកើយរួមពិសម័យ នឹកពៅចេះផ្គាប់
គ្មានទាស់ហឫទ័យ ក្នុងនាលោកិយគ្មានស្រីស្មើ៕
បទបងលាសិនហើយ នេះត្រូវបានថតពីរលើកខុសៗគ្នា
ថតលើកទីមួយគឺថតបញ្ចូលក្នុងរឿង ពៅឈូកស និងក្រោយ
មកទៀតលោក ស៊ីន ស៊ីសាមុត ថតសាជាថ្មីដើម្បីបញ្ចូលថាស។
បទថតលើកទីមួយគឺច្រៀងមួយចប់ ចប់តែម្តង (គ្មានវគ្គបន្ទរ)
ចំណែកបទដែលថតលើកទីពីរគឺច្រៀងពីរដង មានរយៈពេល
រហូតដល់ជាង៦នាទី។
បទថតលើកទីមួយ (ទាញយក)

បទថតលើកទីពីរ (ទាញយក)