ចំនួនចូលទស្សនា

Ads 468x60px

ឥទ្ធិពលកងពលតូចលេខ៥


ឥទ្ធិពលកងពលតូចលេខ៥

បទភ្លេង ទំនុកច្រៀង និងច្រៀង
ដោយមិត្ត សុះ ម៉ាត់

១. មេទ័ពបារមី នាមល្បីសុះសាយ ជ័យសឹកពិតជាឥតស្តាយ
រូបកាយនិងជនជីវិត រាជសីសម្លេងប្រៀបបានយក្សទឹក
បារមីមានឬទ្ធិ វ័ធខ្មាំងគ្មានប្រណី។

២. សេកមាសហោះហើរឆ្លងព្រៃតូចធំ ឥន្ទ្រីដោយជ័យតាព្រហ្ម
វាយខ្មាំងគ្មានសល់ជនាចក្រវាឡប្រគុំរយប្រាំខ្ទ័រដី ខ្មាំងស្លាប់
ពេញព្រៃ ដោយថ្វីដៃទ័ពលេខប្រាំ។

បន្ទរ. មហោសថទ័ពខ្លាំងច្បាំងសុទ្ធតែឈ្នះ ព្រួញពេជ្រដូចរន្ធះ
ខ្មាំងជួបកាលណាមិនដែលស៊ូទ្រាំ ខ្លាបីដំរីសារវិបុលឧត្តម
ក្រញីទ័ពខ្មាំងចោរប្ញស្យា។

៣. ក្រឹស្នាធ្លាប់បានចារក្នុងប្រវត្តិ ខ្មាំងឮតែងរន្ធត់ស្លន់ស្លុត
ញ័រអស់កាយា កងរថក្រោះរយដប់បីហានក្លា លេខបួន
ជាសញ្ញា ទមិឡឥតសាសនារអាថ្វីដៃ។