ចំនួនចូលទស្សនា

Ads 468x60px

គួរទុកជាគំរូស្ត្រី


 គួរទុកជាគំរូស្ត្រី

បទភ្លេង......... ទំនុកច្រៀង.......
ច្រៀងដោយ សុះ​ ម៉ាត់

១. ភរិយាល្មោភទ្រព្យសំលាប់ភក្តី នេះគឺកម្មលោកីយ៍
តើចិត្តអ្វីឥតមេត្តាពេលស្រឡាញ់ អូនស្រឡាញ់ស្មើនឹងសង្ខារ​
 ពេលអូនអស់ក្តីមេត្តា ប៉ងប្រាថ្នាប្រហាររូបបង។

២. កិត្តិយសស្វាមីរស្មីគ្រួសារ គួរអូនថែរក្សា តាមវាសនា
កុំអោយសៅហ្មងគួរគិតដល់កូន កូននៅតូចទីពឹងរូបបង
​ដូចសត្វដែលគ្មាន បង្គងខំហែលឆ្លងផុតសមុទ្រទុក្ខា។

បន្ទរ. បើសិនជាអូនស្មោះនឹងរូបប្តី គួរទុកតម្លៃ ជាគំរូស្រី
ឧត្តមភរិយា កុំឲ្យគេដៀលថាចិត្តមារ សាហាវដូចខ្លា
សម្លាប់ស្វាមី។

៣. បើសិនជាអូនអាសូរដល់បង គួរអូនគិតមើលផង កុំនៅចង
កម្មពៀរធ្វើអ្វី ស្រីក្នុងលោកនេះ គេនិយមគោរពស្វាមី
បើមានកំហុសម្តេចក្តី ទុកឈ្មោះប្តីកុំអោយអាស្រូវ៕