ចំនួនចូលទស្សនា

Ads 468x60px

ឃា្លតពីអូនព្រោះរឿងទឹកដី


ឃា្លតពីអូនព្រោះរឿងទឹកដី

ទំនុកច្រៀងរបស់លោក លី សកល
បទភ្លេង និងច្រៀងដោយមិត្ត សុះ​ ម៉ាត់

១. ចោលភ្នែក ក្រឡេកមើលដួងចន្ទ្រា ហាក់ឃើញពុំងារ
ញញឹមដាក់បង តារាស្អេកស្កះរីករួបនួនល្អង
រៀមមានបំណងប៉ងជួបកន្និដ្ឋា។

២. វាយោត្រជាក់បក់មកម្តងៗ នឹកពៅកន្លង
ឲ្យបងខ្លោចផ្សាវាយោរណ្តំលើស្លឹករុក្ខា
ហាក់គ្មានករុណាមេត្តាបងឡើយ។

បន្ទរ. សូរសៀងសព្វសត្វយំយែកឆ្លើយឆ្លង ហាក់សារនួនល្អង
ព្រលឹងត្រាណត្រើយបងនៅស្ងៀមស្ងាត់ណាព្រលឹងអើយ
នឹករកចម្លើយឆ្លើយប្រាប់ទៅស្រី។

៣. សន្សើមត្រជាក់ធ្លាក់ឥតមេត្តា ជោគជាំកាយា
បងណាពិសីបងឃ្លាតពីអូនព្រោះរឿងទឹកដី
កុំតូចចិត្តអ្វីរឿងជាតិធំណាស់៕