ចំនួនចូលទស្សនា

Ads 468x60px

ការបាន៧ថ្ងៃបែកគ្នា


ការបាន៧ថ្ងៃបែកគ្នា

ទំនុកច្រៀងដោយលោក លី សកល
បទភ្លេង និងច្រៀងដោយ មិត្ត សុះ ម៉ាត់

១. បងនៅសមរភូមិ សូមផ្ញើទៅស្រី ផ្ញើពាក្យសម្តី
ទៅតាមវាយោសែមមហានឹកពៅតែមិនព្រមថ្ងូរ
ចិត្តនៅតស៊ូនឹងសឹកសង្គ្រាម។

២. បងត្រូវបែកពៅទៅកំពង់ឆ្នាំ បងត្រូវតែច្បាំង
ពុំអាចនៅស្ងៀមស្រុកកើតចំបាំងយើងនាមជ័រឈាម
ខ្មែរមិនទាមទារ ញញើតសត្រូវ។

បន្ទរ. ការបាន៧ថ្ងៃ ថ្ងៃយើងបែកគ្នា បងចេញប្រហារ
ទមិឡអាស្រូវដេញវាយកំចាត់ដើម្បីបើកផ្លូវ
កុំឲ្យសល់នៅឆាឆៅខ្មែរទៀត។

៣. ស្រីអើយស្រីថ្លៃពៅកុំទោម្នេញ តាមចិត្តស្រលាញ់
បងពុំចង់ឃ្លាតចង់បណ្តើរអូនបង្អួតមិត្តញាតិ
ធ្វើម្តេចរឿងជាតិធំជាងពៅ។