អូនរៀបការទាំងទឹកភ្នែក
បទភ្លេងបុរាណខ្មែរ ទំនុកច្រៀង
និងដឹកនាំភ្លេងដោយ ម៉ក់ ស៊ីវុត្ថា ច្រៀងដោយ
រស់ សេរីសុទ្ធា ប្រគុំជាចង្វាក់ រាំក្បាច់
១. រាត្រីនេះគ្មានដួងខែ ចង្អៀតចិត្តម៉្លេះទេ ឱស្នេហាអូនអើយ
គេងកើយទុក្ខ ឥតស្បើយឡើយណា ទ្រូងចុកពើតផ្សា
មាតានិងបិតាបង្ខំអូន រៀបការគូថ្មី ចោលថ្លៃឲ្យនៅកំព្រា។
២. បងទៅច្បាំង តើដឹងទេ ថាអូនបានទៅគេ ចោលស្នេហ៍ឲ្យរងា
អូនផ្តាំតាមវាតា ថាអូន នៅនឹកសង្សារ រៀបការទាំងយំយែក
ទ្រូងស្ទើរបែក ទឹកភ្នែករាល់ថ្ងៃ ស្រមៃឃើញតែបង។
បន្ទរ. ជាតិនេះហួសអស់ហើយ ឆ្នើមជីវិតអូនអើយ ជាតិក្រោយ
សច្ចាផ្សងសូមជួបដូចបំណង បងពិត រួមស្នេហ៍រួមស្និទ្ធ វរមិត្រ
លុះអវសាន កុំបីខាន ដូចជាតិនេះប្រទះក្តីសុខ៕