ចិត្តខុសពីមុន
បទភ្លេង..... ទំនុកច្រៀង.....
ច្រៀងដោយ សូ សាវឿន
បទដើមច្រៀងដោយ អ្នកស្រី ហួយ មាស
១. ចិត្តខុសពីមុន ដែលអូនស្មានថាសុភាពបុរស នៅគ្រាដំបូងបង្អស់
ដែលអូនបោះបង់ចិត្តឲ្យបង ជឿលង់គំនិត ជឿពិតថាដូចបំណង
ជឿថាបាននៅលើដៃបង អស់សៅហ្មងក្នុងជីវិតថ្មី។
២. ពាក្យផ្អែមពីរោះ ដែលអូនជឿស្មោះ ថាពាក្យស្នេហា
បានក្លាយជាពាក្យប្ញស្យា ដៀលអូនថា ជាស្រីក្បត់ប្តី
អូនចុកចាប់ណាស់ មិនគួរប្រុសបងផ្លាស់ថ្មីស្នេហា អូនក្លាយ
ជាឋានស្នេហ៍អវចីអស់ភក្តីរកត្រើយវាសនា។
បន្ទរ. វាយដំអូនចុះ ឬមួយក៏ប្រុសចង់ផ្តាច់សង្ខារ អូនក៏មិនថា
នេះគឺវេរារបស់អូនទេ ចង់ជេរក៏ជេរឲ្យអស់ចិត្តទៅ។
៣. អូនស្មានខុសហើយ ស្មានថាជាត្រើយ សុភមង្គល
មិនដឹងស្មានថាថ្នាំពុល មកប្រែប្រួលជីវិតរស់នៅ
តែអូនសូមផ្តាំ ពេលអូនបែកពីបងទៅ កូនយើងមួយ
ដែលវារស់នៅ នាំគ្នាទៅរកត្រើយសុខផង៕
ទាញយក


