ចន្ទ្រាប្រណីលោកា
បទភ្លេង ទំនុកច្រៀងដោយ
ស ស៊ីឡែត និង ស ហេង ច្រៀងដោយ
លោក ស ស៊ីឡែត ប្រគុំជាចង្វាក់ Boléro Lent
ថតដំណាលគ្នានឹងបទ ច័ន្ទចាកមេឃ
១. យប់នេះ ដួងចន្ទរះពេញបូរមី រាត្រី រាត្រី
ខ្យល់សែនរងា ទ្រូងកំព្រា កំព្រា គ្មានក្តីសង្ឃឹង
គ្មានសង្ឃឹម ប៉ប្រឹមស្ទើរបាត់រស្មី។
២. ក្តីស្នេហ៍ ក្តីស្នេហ៍ ដែលខ្ញុំអាល័យ ស្រមៃ ស្រមៃ
តែរូបអូនមួយ រូបអូនមួយ បងព្រួយ បងព្រួយ ព្រោះលួច
ស្នេហ៍អូន លួចស្នេហ៍អូន តែអូននៅធ្វើមិនដឹង។
៣. យប់នេះ ចន្ទរះបំភ្លឺលោកា ជីវា ជីវា បំភ្លឺបងទេ
បំភ្លឺទេ មាសមេ មាសមេ សូមចិត្តដូចចិត្ត ចិត្តដូចចន្ទ
ចន្ទ្រាប្រណីលោកា។
៤. ងងឹត ងងឹត កណ្តាលរាត្រី បើស្រី បើស្រី
អាណិតមេត្តា អូនមេត្តា ចិន្តា ចិន្តាបងយល់រស្មី
យល់រស្មី សូមស្រីឲ្យបងដឹងផង៕
ចំណងជើងដើម៖ ច័ន្ទ្រាប្រណីលោកា
ច្រើនហៅច្រលំថា លួចស្នេហ៍អូន


