ចំនួនចូលទស្សនា

Ads 468x60px

អាកាសយានចេញហើយ



អាកាសយានចេញហើយ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ សុះ​ ម៉ាត់

១. អាកាសយានចេញចាកសីមា ដឹកជនកំព្រា
ប្រឹងស្រែកលាឮល្វើយៗ លាពូកកន្ទេលលាខ្នើយធ្លាប់កើយ
មាសស្នេហ៍កន្តើយ អូនអើយលាហើយស្នេហា។

២. ពពកសហើរកាត់មេឃខៀវខ្ចី អាសូរស្វាមី
រែងអាល័យភរិយាកាត់​ចិត្ត​ទៅ​ចុះ​ទ្រាំ​រស់​ដល់​ណា
ទ្រូងអោបទុក្ខាស្នេហាដូចចកខែប្រាំង។

៣. មើលតាមបង្អួច ព្រឹក្សាតូចៗ ដូចស្លែជាប់ជញ្ជាំង
ផ្លូវថ្នល់រៀវតូចដូចរូបស្គមស្គាំង បាំងជិតក្តីទុក្ខា។

បន្ទរ. ខ្ញុំផ្តាំពពកយកពាក្យខ្ញុំផង ដូចបុប្ផាផ្សដោយ
បំណងលាកម្មពៀរលាគ្រប់កាមគុណ លាទុនស្នេហា
លើកដៃសច្ចាស្មាលាចិត្តស្រីក្លែងក្លាយ។