ចំនួនចូលទស្សនា

Ads 468x60px

វាសនានៃមនុស្សខ្វាក់


វាសនានៃមនុស្សខ្វាក់
(វាសនាតាខ្វាក់)

បទភ្លេង និងច្រៀងដោយ សុះ ម៉ាត់
ទំនុកច្រៀងដោយ ញ៉ែម ផុន ប្រគុំជាចង្វាក់ Blue

១. ខ្យល់បក់មក ទឹកសមុទ្ររលក ឆក់នាំយករឿងខ្លោចផ្សា
រូបខ្ញុំពិការ ដោយខ្វាក់នេត្រា វាសនាអភ័ព្វណាស់។

២. ទុក្ខខ្ញុំធំធេង ត្រាច់រង្គត់ម្នាក់ឯង សែនចំបែងដោយកម្មក្រាស់
កោះអើយធំណាស់ ទោះភ្នែកមិនឃើញច្បាស់ គង់តូចជាងទុក្ខខ្ញុំ។

៣. នាងទួញសោករឿងស្នេហា ទុក្ខព្រាត់គ្រួសារ ព្រួយចិន្តា
ស្រែកយំទុក្ខនេះមិនស្មើទុក្ខខ្ញុំ រស់ដូចទូលភ្នំ យំប្រាប់អ្នកណា។

៤. ចង់ដើរឲ្យងាប់ ឲ្យផុតភពអភ័ព្វ រស់ពុំគាប់ឥតខ្លឹមសារ
 បើភ្នែកពិការ តើទ្រាំរស់ដល់ណា ឈ្មោះថាជនសំណល់។

(ចម្រៀងដកស្រង់ចេញពី រឿងទុក្ខស្រីពេលប្តីលះបង់
របស់ផលិតកម្ម ពិស្ណុកាភាពយន្ត)