ចំនួនចូលទស្សនា

Ads 468x60px

បណ្តាំឃ្លាំងមឿង



បណ្តាំឃ្លាំងមឿង

បទភ្លេង ទំនុកច្រៀង
និងច្រៀងដោយ សុះ ម៉ាត់

១. បងសូមលាអូន លាកូនទាំងបី ប្តូរជនយកជ័យ
ជូនជាតិសាសនាដួងចិត្តស្មោះត្រង់ លះបង់គ្រួសារ
ចេញទៅប្រហារចោរប្លន់ទឹកដី។

២. តស៊ូពុះពារ ទារបំណុលឈាម ពីឈ្មួញសង្គ្រាម
ទមិឡអន្យតិរ្ថីយ៍ក្លាហានមានឈ្មោះ ស្មោះស្ម័គ្រភក្តី
 ការពារទឹកដីក្នុងនាមកូនពុក។

បន្ទរ. ខ្មែរពូជអ្នកច្បាំងខ្មែរត្រូវតែឈ្នះ ខ្មាំងប្រវត្តិសាស្រ្ត
ប្រហារកុំទុកកូនខ្មែរ ឈាមខ្មែរ ត្រូវតែចេញមុខ
សាងសន្តិសុខ កុំលក់កេរ្តិ៍ឈ្មោះ។

៣. បណាំ្តឃ្លាំងមឿង រឿងស្នេហាជាតិ ឃ្លាតបាត់ស្លាប់ទៅ
 នៅកេរកិត្តិយសល្បីល្បាញពេញពាស ក្រាំងមាសចារឈ្មោះ
ស្លាប់ខ្លួនជាតិរស់ឈ្មោះក្រអូបសាយ៕