ទឹកភ្នែកខ្មែរ
បទភ្លេង ទំនុកច្រៀង
និងច្រៀងដោយ សុះ ម៉ាត់
១. ទឹកភ្នែកជាឈាម សង្គ្រាមភក្តី ការពាររដ្ឋថ្មី
៩តុលា ប្រាំឆ្នាំមកហើយ ទមិឡវាយប្រហារ
៩តុលា ប្រាំឆ្នាំមកហើយ ទមិឡវាយប្រហារ
បំបែកខេមរា បង្កើតកលយុគ។
២. រាស្រ្តខ្មែរខ្មាំងកៀរ ពីស្រុកចូលព្រៃ វាប្រើយុទ្ធថ្មី
ពុំមានរើសមុខអើយ ព្រះសង្ឃវាប្រើស្មើទោសជាប់គុក
ពុំមានរើសមុខអើយ ព្រះសង្ឃវាប្រើស្មើទោសជាប់គុក
ខ្មែរអើយរងទុក្ខ រស់គ្មានសេរី។
បន្ទរ. រតនគិរីក្រុងសែនមនោរម្យ ទឹកភ្នែកខ្មែរយំ
យំស្តាយទឹកដី ក្រចេះស្ទឹងត្រែងខេត្តត្បែងមានជ័យ
យំស្តាយទឹកដី ក្រចេះស្ទឹងត្រែងខេត្តត្បែងមានជ័យ
រាស្រ្តរស់ក្រោមដៃទមិឡពេជពិឃាត។
៣. បងប្អូនខ្មែរអើយ រួបរួមចរចា ស្របតាមអង្គការ
សហប្រជាជាតិ ដោះស្រាយរឿងយើង រកសន្តិភាព
សហប្រជាជាតិ ដោះស្រាយរឿងយើង រកសន្តិភាព


