ចំនួនចូលទស្សនា

Ads 468x60px

ស្ទឹងសង្កែកុំប្រែចិត្ត


ស្ទឹងសង្កែកុំប្រែចិត្ត
(ស្រណោះក្លិនម្អម)

បទភ្លេងដោយ.....
ទំនុកច្រៀងដោយ ញ៉ែម ផុន
ច្រៀងដោយ ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា

១. (ប) ស្រណោះដៃអូន ហុចអោយបងថ្នម ប្រហើរក្លិនម្អម
ដែលដុះក្នុងស្រែ បេះដូងកំសត់ កត់ត្រាក្លិនស្នេហ៍
នៅក្រោមដួងខែ ក្បែរភ្នំសំពៅ។

២. (ស) ស្រណោះដៃបង ត្រកងបីអូន យប់យន់ស្ងាត់សូន្យ
អូនគេងកើយភ្លៅ ឱរសជាតិស្នេហ៍ ក្បែរភ្នំសំពៅ
លង់លុះឥឡូវ នៅតែស្រមៃ។

បន្ទរ. (ប) ស្មៅអើយកុំដុះ លុបដានស្នេហ៍ខ្ញុំ
(ស)ទឹកអើយកុំធំ លិចខ្ទមនិស្ស័យ (ប) ឱស្ទឹងសង្កែ កុំប្រែចិត្តថ្មី
(ស) លុះជីវិតក្ស័យ ក៏នៅតែស្មោះ។

៣. (ប) ឱអ្នកសច្ចំ នៅភ្នំសំពៅ ជួយធ្វើម៉ែឪ ឲ្យខ្ញុំផងចុះ
(រួម) រឿងខ្ញុំពីរប្រាណ លោកបានដឹងអស់ សូមជួយសង្គ្រោះ
ឲ្យស្នេហ៍សុខសាន្ត៕